
សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows 8
យើងនឹងប្រាប់ពីវិធីសាស្ត្រក្នុងការកំណត់នូវការ Block នេះដែលជាលក្ខណៈ Family
Safety Built in ។ លោកអ្នកអាចទាញយក Windows Live Family Safety
ពីគេហទំព័រក្រុមហ៊ុន Microsoft នឹងធ្វើការដំណើរការកម្មវិធីនេះឡើង។

សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows 8/8.1 លោកអ្នកគ្រាន់តែចុចនៅលើ PC Settings > Account > Add Account ។

លោកអ្នកអាចធ្វើការបង្កើតនូវ Account មួយសម្រាប់កូនលោកអ្នកប្រើប្រាស់នោះវាមិនប៉ះពាល់ដល់ការលេង និងលុបបំផ្លាញនោះទេ។

បន្ទាប់មកទៀត លោកអ្នកអាចធ្វើការចុចនៅលើ “Manage Family Safety settings online” ឬចូលទៅកាន់ https://familysafety.microsoft.com/ និងធ្វើការ Log In ជាលក្ខណៈ Administrator ដោយបំពេញ Username និង Password ឲ្យបានត្រឹមត្រូវ។

ចុចនៅលើ Child Account នឹងធ្វើការ On នៅត្រង់ App Restrictions for Child ។

បន្ទាប់មក លោកអ្នកអាចរើសថាតើកម្មវិធីមូយណាដែលលោកអ្នកអនុញ្ញាតិ្ត និងកម្មវិធីមួយណាដែលលោកអ្នកចង់ Block ។

ពេលនោះ កម្មវិធីដែលលោកអ្នក Block កូនរបស់លោកអ្នកមិនអាចលេងផ្តេសផ្តាស់បានទៀតនោះទេ។

0 comments:
Post a Comment