សូមស្វាគមន៍ចំពោះការចូលមកទស្សនា​(Welcome to Visit my blog) បើចង់អោយកូនខ្មែរចេះសូមមេត្ដាជួយចែករំលែកចំណេះដឹង

Tuesday, January 19, 2016

១១ ចំណុច​រៀន​​អនុវត្ត​ដោយ​ខ្លួន​ឯងដើម្បី​ឲ្យ​កុំព្យូទ័រ​​ដើរ​លឿន​ជាង​មុន

     ការ​ប្រើប្រាស់​កុំព្យូទ័រ​រាល់​ថ្ងៃប្រាកដ​ជា​មាន​ឯកសារ​ច្រើនដែល​ត្រូវ​រក្សា​ទុក ជា​ហេតុ​ធ្វើ​ឲ្យ​កុំព្យូទ័រដំណើរការ​យឺតដូច្នេះ​ដើម្បី​ឲ្យ​វា​ដំណើរការ​លឿន​ជាង​មុន អ្នក​ជំនាញ​បាន​ណែនាំ​គន្លឹះ​មួយ​ចំនួន​ដើម្បី​ប្រិយមិត្ត​អាច​រៀន​អនុវត្ត​​​យ៉ា​ង​មាន​ប្រសិទ្ធភាព។
១) ជៀស​វាង​ដាក់​ឯកសារ​លើ Desktop

ការ​ដែល​យើង​ដាក់​ឯកសារ​ច្រើន​ពេក​លើ Desktop ធ្វើ​ឲ្យ​ពេញ Drive C ដោយ​មិន​ដឹង​ខ្លួន ដូច​នេះ កាល​ណា​យើង​ដាក់​វា​រហូត​ពេញ ឬ​ជិត​ពេញ វា​ធ្វើ​ឲ្យ RAM (Random Access Memory) ដែល​មាន​នាទី​ដំណើរការ​ទិន្នន័យ​ជា​បណ្ដោះ​អាសន្ន នោះ​អស់​កន្លែង​ដំណើរការ ឬ រក្សា​ទុក​ទិន្នន័យ​ជា​ហេតុ​ធ្វើ​ឲ្យ​ម៉ាស៊ីន​​កុំព្យូទ័រ​​របស់​យើង​យឺត​ជាង​ធម្មតា ប្រសិន​បើ​ឯកសារ​​មាន​ទំហំ​ធំ។

២) លុប​ឯកសារ ​បណ្ដោះ​អាសន្ន
 ​ចុច Window + R វាយ​ពាក្យ %temp% ឬ “%tmp%” ឬ​ក៏ “temp” ចុច​ប៊ូតុង Enter រួចSelect file ទាំងអស់​ហើយ​លុប​វា​ចោល។

 ៣) អនុវត្តDisk Cleanup
 ដោយ​ចុច​ប៊ូតុង Window + R  វាយ​ពាក្យ “cleanmgr” រួច​​ជ្រើស​រើស Drive ណាមួយ​ដើម្បី​ធ្វើការ​សម្អាត។

 ៤)  អនុវត្ត​សម្អាត Disk Defragmenter
 ព្រោះ​នៅ​ពេល​យើង​បើក​កម្មវិធី​ច្រើន ក្នុង​ពេល​តែ​មួយ​វា​ក៏​អាច​ធ្វើ​អោយ​កុំព្យូទ័រ​យឺត​ផង​ដែរ ដូច​នេះ​ដើម្បី​ជៀសវាង​យើង​គ្រាន់​តែ​ចុច Window វាយ​ពាក្យ disk នោះ​វា​និង​សម្អាត Drive។

 ៥) លុប​ទិន្នន័យ​ចាស់​ៗ​ពី Prefetch Windows
 ដោយ​ចុច Window + R វាយ​ពាក្យ prefetch ដើម្បី​លុប File ណា​ដែល​គ្មាន​ប្រយោជន៍​ចោល​ទាំង​អស់។

 ៦) បិទ Start up កម្មវិធី
 ដោយ​ចុច Window + R វាយ​ពាក្យ msconfig រួច​បិទ​កម្មវិធី​ណា​ដែល​យើង​គិត​ថា​ចាំបាច់ ឬ​មិន​ប្រើ។
៧) លុប​កម្មវិធី​ដែល​មិន​ប្រើប្រាស់
 ដោយ​ចុច Window + R រួច​វាយ​ពាក្យ “appwiz.cpl”  ឬ ចុច Window រួច​ស្វែង​រក Control Panel  រួច​ធ្វើការ​លុប​កម្មវិធី​ដែល​មិន​ប្រើ​ជា​ការ​ស្រេច។

 ៨) ធ្វើការ​សំអាត Registry
 ប្រើប្រាស់ Registry Clean Up Tool ដើម្បី​ធ្វើ​ការ Clean វា។

 ៩) លុប Extension ដែល​មិន​ចាំ​បាច់​នៅ​លើ Browser
 ការ​ដែល​យើង​ដាក់ Extension ច្រើន​ពេក​នៅ​លើ Browser ក៏​បណ្ដាល​ឲ្យ​កុំព្យូទ័រ​ដើរ​យឺត​ផង​ដែរ។
នៅ​លើ​កម្មវិធី Chromeចូល​ទៅ​កាន់ Settingជ្រើស​យក Extension  រួច Remove វា​ចោល។
នៅ​លើ​កម្មវិធី Firefox ចូល​ទៅ​កាន់ Add on ជ្រើស​យក Extension រួច Remove វា​ចោល។

 ១០)  Update Driver
 ​ការ​ដែល​យើង​ Update ព្រោះ Driver នីមួយៗ​អាច​ផុត​កំណត់ ឬ​ជំនាន់​ចាស់​ដែល​បណ្ដាល​ឲ្យ​ការ​ប្រើប្រាស់​មិន​មាន​ភាព​រលូន ដូច​នេះ​ដើម្បី​រក Driver ណា​មួយ​ដែល​យើង​ចង់ Update គ្រាន់​តែ​ចុច Window + R រួច​វាយ​ពាក្យ “devmgmt.msc” ចុច Enterនោះ​វា​នឹង​បង្ហាញ​ផ្ទាំង Device managerហើយ​ចុច​លើ​ Driver រួច Mouse ស្កាំ​ហើយ​ចុច Update Driver រួច​ជ្រើស​រើស Searching Automatically។

 ១១) Full Scan Virus
 ​អ្នក​ត្រូវ Scan Virus នៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​ព្រោះ Virus រឺ Malware ក៏​អាច​ធ្វើ​អោយ​កុំព្យូទ័រ​ដំណើរការ​យឺត​ផង​ដែរ។
 លោក​បាន​បញ្ជាក់​បន្ថែម​ថា មិន​មែន​គ្រប់​កុំព្យូទ័រ​ទាំង​អស់​សុទ្ធ​តែ​ដើរ​យឺត​នោះ​ ប៉ុន្តែ​ប្រសិន​បើ​ប្រិយមិត្ត​ជួប​បញ្ហា​ដូច​នេះ​អាច​សាកល្បង​ដោយ​ខ្លួន​ឯង​បាន ហើយ​គន្លឹះ​ទាំង​នេះក៏​​មិន​អាច​ឲ្យ​កុំព្យូទ័រ​ដំណើរការ​លឿន​រហូត​នោះ​ដែរ។

1 comments:

  1. ១១ ចំណុច​រៀន​​អនុវត្ត​ដោយ​ខ្លួន​ឯងដើម្បី​ឲ្យ​កុំព្យូទ័រ​​ដើរ​លឿន​ជាង​មុន - Videotraining >>>>> Download Now

    >>>>> Download Full

    ១១ ចំណុច​រៀន​​អនុវត្ត​ដោយ​ខ្លួន​ឯងដើម្បី​ឲ្យ​កុំព្យូទ័រ​​ដើរ​លឿន​ជាង​មុន - Videotraining >>>>> Download LINK

    >>>>> Download Now

    ១១ ចំណុច​រៀន​​អនុវត្ត​ដោយ​ខ្លួន​ឯងដើម្បី​ឲ្យ​កុំព្យូទ័រ​​ដើរ​លឿន​ជាង​មុន - Videotraining >>>>> Download Full

    >>>>> Download LINK

    ReplyDelete

 
© 2015 VideoTraining | Designed by Khmerhappyboy | www.videocomputertraining.blogspot.com Tel: 093 359 214