តើលោកអ្នកព្រួយបារម្មណ៍ណាស់មែនទេ នៅពេលដែលដោត Flash ចូលទៅក្នុងកុំព្យូទ័ររបស់ពួកគេ ដោយសារតែខ្លាចឆ្លងមេរោគ។ តើអ្នកទាំងអស់គ្នាបានដឹងទេថាហេតុអ្វីបានជានៅពេលណាដែលដោយ Flash ទៅនឹងកុំព្យូទ័រតែងតែមានមេរោគ។ មូលហេតុគឺបណ្ដាលមកពីមាន File មួយឈ្មោះថា Autorun នៅក្នុង Flash ។ ដូច្នេះបើ Flash របស់អ្នកមានផ្ទុកនូវ File នេះហើយ រាល់ពេលណាដែលដោតវាចូលទៅកុំព្យូទ័រ
បើវាមានផ្ទុកមេរោគ មេរោគនោះនឹងឆ្លងចូលទៅក្នុងកុំព្យូទ័ររបស់អ្នកភ្លាម។ ដូច្នេះអ្នកទាំងអស់គ្នាគួរតែបិទ
Autorun ចោល។ ប្រសិនបើប្រិយមិត្តមិនទាន់បានបិទ ឬក៏មិនដឹងពីវិធីបិទវាទេ អាចអនុវត្តដូចខាងក្រោម (សម្រាប់ Window 7)៖
ចូល Run ដោយចុច Keys (Win + R) បន្ទាប់មកវាយពាក្យ Gpedit.msc ហើយចុច Enter ។
ក្រោយមកចុចទៅតាមការណែនាំនេះ Computer Configuration
> Administrative Templates > Windows Components > AutoPlay
Policies
រួចស្វែងរក Turn off Autoplay ចុចពីរដង ឬចុច Mouse ខាងខាងស្ដាំយកពាក្យ Edit។
ចុចយក Enabled ហើយនៅផ្នែកខាងក្រោមត្រូវប្រាកដថា បានជ្រើសយក All drives ព្រោះវានឹងបិទ Autorun គ្រប់ Drive ទាំងអស់។
0 comments:
Post a Comment