សូមស្វាគមន៍ចំពោះការចូលមកទស្សនា​(Welcome to Visit my blog) បើចង់អោយកូនខ្មែរចេះសូមមេត្ដាជួយចែករំលែកចំណេះដឹង

Thursday, December 11, 2014

វិធីសាស្ត្រក្នុងការ Block នូវកម្មវិធីមិនឲ្យកូនតូចរបស់លោកអ្នកចូលលេងផ្តេសផ្តាស់

 image
សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows 8 យើងនឹងប្រាប់ពីវិធីសាស្ត្រក្នុងការកំណត់នូវការ Block នេះដែលជាលក្ខណៈ Family Safety Built in ។ លោកអ្នកអាចទាញយក Windows Live Family Safety ពីគេហទំព័រក្រុមហ៊ុន​ Microsoft នឹងធ្វើការដំណើរការកម្មវិធីនេះឡើង។
 image
សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows 8/8.1 លោកអ្នកគ្រាន់តែចុចនៅលើ PC Settings > Account > Add Account ។
 image
លោកអ្នកអាចធ្វើការប​ង្កើតនូវ Account មួយសម្រាប់កូនលោកអ្នកប្រើប្រាស់នោះវាមិនប៉ះពាល់ដល់ការលេង និងលុបបំផ្លាញនោះទេ។
 image
បន្ទាប់មកទៀត លោកអ្នកអាចធ្វើការចុចនៅលើ “Manage Family Safety settings online” ឬចូលទៅកាន់ https://familysafety.microsoft.com/ និងធ្វើការ Log In ជាលក្ខណៈ Administrator ដោយបំពេញ Username និង Password ឲ្យ​បានត្រឹមត្រូវ។
 image
ចុចនៅលើ Child Account នឹងធ្វើការ On នៅត្រង់ App Restrictions for Child ។
 image
បន្ទាប់មក លោកអ្នកអាចរើសថាតើកម្មវិធីមូយណាដែលលោកអ្នកអនុញ្ញាតិ្ត និងកម្មវិធីមួយណាដែលលោកអ្នកចង់ Block ។
 image
ពេលនោះ កម្មវិធីដែលលោកអ្នក Block កូនរបស់លោកអ្នកមិនអាចលេងផ្តេសផ្តាស់បានទៀតនោះទេ។

0 comments:

Post a Comment

 
© 2015 VideoTraining | Designed by Khmerhappyboy | www.videocomputertraining.blogspot.com Tel: 093 359 214