សូមស្វាគមន៍ចំពោះការចូលមកទស្សនា​(Welcome to Visit my blog) បើចង់អោយកូនខ្មែរចេះសូមមេត្ដាជួយចែករំលែកចំណេះដឹង

Thursday, December 11, 2014

វិធីសាស្ត្រក្នុងការតម្លើង Windows 8 Defender ដោយ Scan ស្វ័យប្រវត្តិទៅតាម Schedule

បន្ទាប់ពីក្រុមហ៊ុន Microsoft បានទទួលជ័យក្នុងការបង្កើតកម្មវិធី Microsoft Security Essentials រួចហើយពេលនេះក្រុមហ៊ុន Microsoft ក៏បានពង្រឹងសមត្ថភាពបន្ថែមទៅឲ្យកម្មវិធី Windows Defender ដែលមានស្រាប់នៅក្នុង Windows ផងដែរ។ បញ្ហាដែលលោក អ្នកចង់បាន នោះគឺថា តើធ្វើយ៉ាងណាទើបអាចកំណត់ Schedule ដើម្បី Scan កុំព្យូទ័រដោយស្វ័យប្រវត្តិនោះ?
image
ពេលនេះយើងនឹងប្រាប់ពីវិធីសាស្រ្តដើម្បីកំណត់ Schedule បានទៅលើកម្មវិធី Scan មេរោគ មួយនេះ។
បើក Start Screen ហើយចុចនៅលើពាក្យថា “Schedule Tasks” នៅក្នុងប្រអប់​Search
 image
នៅបន្ទះផ្នែកខាងឆ្វេងចូលទៅកាន់ Microsoft > Windows > Windows Defender បន្ទាប់មក រើសយក Windows Defender Scheduled Scan នៅ្ផផ្នែកខាងស្តាំ ។ ចុច Double-click នៅលើវា។
 image
បន្ទាប់មកទៀត ចុចនៅលើបន្ទះ Trigger Tab ហើយចុចបង្កើត New Trigger Tab ហើយរើស យក On a Scheduled ហើយលោកអ្នកអាចរើសជម្រើសក្នុងការ Scan ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ក៏ដូច ជាប្រចាំខែផងដែរ។
 image
វាពិតជាងាយស្រួលណាស់ សូមសាកល្បងទាំងអស់គ្នា។

0 comments:

Post a Comment

 
© 2015 VideoTraining | Designed by Khmerhappyboy | www.videocomputertraining.blogspot.com Tel: 093 359 214