សូមស្វាគមន៍ចំពោះការចូលមកទស្សនា​(Welcome to Visit my blog) បើចង់អោយកូនខ្មែរចេះសូមមេត្ដាជួយចែករំលែកចំណេះដឹង

Thursday, December 11, 2014

វិធីសាស្ត្រក្នុងការបន្ថែមកម្មវិធីណាមួយទៅកាន់ Windows Desktop នៅពេលចុច Right-Click Menu

image
នៅពេលដែលលោកអ្នកចង់ដំណើរការលឿនទៅកាន់កម្មវិធីរបសលោកអ្នក នោះលោកអ្នកអាចធ្វើការបន្ថែមនូវកម្មវិធីនោះទៅលើ Context Menu របស់ Desktop បានផងដែរ។
តិចណិចមួយនេះនឹងដំណើរការបានយ៉ាងមានប្រសិទ្ធិភាពនៅលើប្រព័ន្ធប្រតិបត្តិការ Windows 7/8/8.1 និង Windows Vista ។ សម្រាប់ប្រព័​ន្ធប្រតិបត្តិការ Windows XP នោះវាមិនដំណើរការបាននោះទេ។
ដំបូងលោកអ្នកត្រូវចូលទៅកាន់ Regedit.exe ដែល run នៅក្នុង Start Menu ។ បន្ទាប់មកចូលទៅកាន់ HKEY_CLASSES_ROOTDirectoryBackgroundshell ។
 image
ពេលនេះ លោកអ្នកចុច Right-Click នៅលើ Shell-Key ចុច New និងជ្រើសយក Key ។
 image
បន្ទាប់មកលោកអ្នកអាចដាក់ Key ថ្មីសម្រាប់បង្ហាញនៅលើ Desktop Context Menu ។
 image
ពេលនេះលោកអ្នកត្រូវដាក់តម្លៃ Value Date: &Notepad រួចចុច OK ។
 image
បន្ទាប់មកទៀត នៅលើ Notepad Key ចុច Right-Click ជ្រើសរើសយក New និងចុច Key ។
 image
បន្ទាប់មក វាយពាក្យថា “command” ក្នុងទម្រង់អក្សរតូច។
 image
បន្ទាប់មក ចុងក្រោយលោកអ្នកត្រូវចូលទៅកាន់ Shift+RightClick ដើម្បីធ្វើការ Copy នូវ Path Menu Item នេះ។
 image
ពេលនេះចុចនៅលើ “command” នៅផ្នែកខាងឆ្វេងនេះ ហើយចុច Double Click ហើយនៅត្រង់ String Value សូមធ្វើការ Paste នូវតម្លៃនេះចូលទៅក្នុង String Value នេះ។
 image
បន្ទាប់មកនៅពេលដែលវារួចរាល់ វានឹងបង្ហាញទីតាំង Location ដូចដែលបានបង្ហាញនេះ។
 image
ពេលនេះ​នៅពេលលោកអ្នកចុចនៅលើ Desktop នោះវានឹងបង្ហាញកម្មវិធីនេះជាក់ជាមិនខាន។
 image
លោកអ្នកអាចបន្ថែមកម្មវិធីជាច្រើនទៀត ដែលលោកអ្នកត្រូវការបានដោយប្រើតាមវិធីសាស្ត្រនេះសារឡើងវិញនោះ។​

0 comments:

Post a Comment

 
© 2015 VideoTraining | Designed by Khmerhappyboy | www.videocomputertraining.blogspot.com Tel: 093 359 214