គ្រប់គ្នាដឹងហើយថា ការបិទ Shut Down
នៅលើប្រព័ន្ធប្រតិបត្តិការ Windows តែងតែចូលទៅក្នុង Start Button និងចុច
Shut Down ។ ពេលខ្លះនៅពេលដែល Mouse របស់លោកអ្នកខូច លោកអ្នកអាចប្រើប្រាស់នូវ
Keyboard បានដើម្បីធ្វើការ Shut Down បានផងដែរ។
ពេលខ្លះ លោកអ្នកពិតជាមានភាពលំបាកខ្លាំងណាស់ក្នុងការចូលទៅបិទប្រព័ន្ធប្រតិបត្តិការ Windows 8.x ។
តំបូងសូមវាយ WIN + X ដើម្បីចូលទៅក្នុង Power Tools Menu ។
បន្ទាប់មកចុច Key “U” នៅលើ Keyboard ពេលនោះវានឹងលោតចេញ “Shut down or sign out” menu ។
ពេលនេះ លោកអ្នកអាចប្រើប្រាស់នូវ៖
- U សម្រាប់ធ្វើការ Shut Down
- R សម្រាប់ធ្វើការ Restart
- S សម្រាប់ធ្វើការ Sleep
- I សម្រាប់ធ្វើការ Sign Out
ម្យ៉ាងវិញទៀត លោកអ្នកអាចចុច ALT + F4 ដើម្បីធ្វើការបង្ហាញនូវផ្ទាំង Shutdown Dialog បានផងដែរ។
0 comments:
Post a Comment