សូមស្វាគមន៍ចំពោះការចូលមកទស្សនា​(Welcome to Visit my blog) បើចង់អោយកូនខ្មែរចេះសូមមេត្ដាជួយចែករំលែកចំណេះដឹង

Saturday, December 13, 2014

របៀបបង្កើត ​Folder ដែលមិនអាចឱ្យគេ លុប ឬ ប្ដូរ ឈ្មោះបាន


ជាធម្មតានៅពេលដែលលោកអ្នក ធ្វើការបង្កើត Folder មួយនៅក្នុង Windows គឺលោកអ្នកអាច លុប (Delete) ផ្លាស់ប្ដូរឈ្មោះ (Rename) ទៅឱ្យ Folder នោះបានគ្រប់ពេល ។
តែថ្ងៃនេះ ខ្មែរវីដេអូអាយធី មាននូវវិធីសាស្ត្រមួយបែប អាចឱ្យលោកអ្នកបង្កើត Folder ហើយ មិនអាចលុប ឬ ប្ដូរឈ្មោះ បានឡើយ។

  1. បើក Run ដោយចុច Ctrl+R
  2. វាយពាក្យ CMD => Enter (ពេលនោះផ្ទាំង Command Prompt នឹងលោតឡើង)
  3. វាយ D: ឬ E: (ដើម្បីចូលទៅកាន់ទីតាំង Drive D ឬ Drive E)
  4. វាយ md con\ => Enter (md = make directory)
  5. បន្ទាប់មកលោកអ្នកអាចជ្រើសរើសពាក្យក្រៅពីពាក្យ  con គឺ aux, lpt1, lpt2, tpt3 រហូតដល់ lpt9 (ឧ. md lpt2\)
  6. ពេលនោះសូមលោកអ្នកចូលទៅទីតាំងដែលលោកអ្នកបានបង្កើត Folder ឈ្មោះខាងលើ ហើយសូមសាកល្បង លុប ឬ ប្ដូរឈ្មោះរបស់ Folder នោះ ។

0 comments:

Post a Comment

 
© 2015 VideoTraining | Designed by Khmerhappyboy | www.videocomputertraining.blogspot.com Tel: 093 359 214